ថ្មីៗនេះការសិក្សាស្រាវជ្រាវ មួយបានឲដឹងថា ការយកទូរស័ព្ទទៅប្រើប្រាស់ ពេលកំពុងបន្ទោរបង់អាចធ្វើឲ បាក់តេរីផ្សេងៗងាយនឹងតោងជាប់ដៃ ធ្វើឲកើតជម្ងឺផ្សេងៗជាច្រើន។ អ្នកជំនាញខាងអនាម័យបានប្រាប់ថា ពេលយកទូរស័ព្ទចូលបន្ទប់ទឹក យើងទាំងអស់គ្នាប្រើដៃតែម្ខាងនោះទេដើ ម្បីធ្វើការសម្អាតស្រប ពេលដែលដៃម្ខាងទៀតជាប់ចាប់កាន់ទូរស័ព្ទ។

ពេលសម្អាតរួចហើយ យើងយកដៃ ដែលសម្អាតនោះទៅចាប់ កាន់ទូរស័ព្ទម្ដងទៀត ដែលជាហេតុធ្វើឲបាក់តេរី នៅទូរស័ព្ទនោះឆ្លងជាប់ នឹងដៃរបស់យើង ដែល ប្រៀបដូចជាអត់បានលាង សម្អាតដៃយ៉ាងអញ្ចឹង។ មានអ្នកខ្លះទៀតគឺមិនបានលាងសម្អាតដៃតែម្ដង ព្រោះតែគេមិនចង់ចាប់កាន់ទូរស័ព្ទ ទាំងដៃសើម ដែលនេះហើយជាហេតុធ្វើឲមេរោគ និងបាក់តេរីផ្សេងៗនៅតែតោងជាប់ដៃមិនទៅណា។

ដូចនេះដើម្បីឲបាក់តេរីមិនអាចបង្ករោគផ្សេងៗឲយើងបាន យើងរាល់គ្នាគួរគប្បីលាងសម្អាតដៃឲបានស្អាតល្អដើម្បីសម្លាប់បាក់តេរីទាំងនោះ រួចហើយសឹមចាប់ប្រើប្រាស់ទូរស័ព្ទដូចធម្មតា។

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -