កម្មករលាងរថយន្ត បើករថយន្តភ្ញៀវចេញពីលាង ជាន់ហ្គែរច្រលំស្មានតែហ្វ្រាំង ក៏បុកស្ត្រីម្នាក់បាក់ជើង រីឯប្តី និងកូនរបួសធ្ងន់
ភ្នំពេញ៖ កម្មករលាងរថយន្តមួយកន្លែងឈ្មោះ “ស្អាតពេញចិត្ត” បានបើករថយន្តភ្ញៀវចេញពីលាង ហើយជាន់ហ្គែរច្រលំស្មានតែហ្វ្រាំង ក៏បានជ្រុលជនរងគ្រោះ៣នាក់ ដែលកំពុងតែជិះម៉ូតូសេ១២៥ ស្លាកលេខ 1CZ-6633 បណ្តាលអោយ ប្តី និងកូនរបួសធ្ងន់ ចំណែកឯស្ត្រីជាប្រពន្ធបាក់ជើង។ ហេតុការណ៍នេះកើតឡើននៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ កម្មករលាងរថយន្តនោះមានឈ្មោះ ភិន ស្រស់ អាយុ២២ឆ្នាំ មានទីលំនោស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ប្រភពពត៌មានបានអោយដឹងថា ស្ត្រីរងគ្រោះជាមន្ត្រីនគរបាលចរាចរណ៍រាជធានីភ្នំពេញ។
- Back to Home »
- កម្មករលាងរថយន្ត បើករថយន្តភ្ញៀវចេញពីលាង ជាន់ហ្គែរច្រលំស្មានតែហ្វ្រាំង ក៏បុកស្ត្រីម្នាក់បាក់ជើង រីឯប្តី និងកូនរបួសធ្ងន់