ភ្នំពេញ​៖​ អ​តី​តារាចម្រៀង​ និង​ជា​ពិធី​ការិនី​ អ្នក​នាង​ ឈិ​ន​ សុធា​រី​ ទើបនឹង​សម្រាល​បានកូន​ប្រុស​ភ្លោះ​ដោយ​ការ​វះកាត់​ជាង​មួយ​ខែ​ប៉ុណ្ណោះ​។​ ផ្ទុយ​ពី​ភាព​រីករាយ​ដែល​ចូល​មក​ជីវិត​របស់​នាង​នោះ​គឺ​ការ​រៀបរាប់​អំពី​ទុក្ខ​លំបាក​ក្នុង​ជីវិត​របស់​នាង​ដើម្បី​ប​ន្ទូ​រ​ភាព​តានតឹង​ក្នុង​ទ្រូង​។​គេ​ចាំ​បាន​ថា​ ក្រោយ​រង​របួស​ផ្លូវចិត្ត​រឿង​ស្នេហា​រៀងៗ​ខ្លួន​ អតីត​តារា​សម្តែង​សុវណ្ណ​ មក​រា​ និង​តារាចម្រៀង​ឈិ​ន​ សុធា​រី​ បាន​សម្រេចចិត្ត​ចូល​រោងការ​កាលពី​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៥​ ។​ មានការ​លើក​ឡើង​ថា​ មូលហេតុ​ដែល​ធ្វើ​ឲ្យ​នាង​ និង​ស្វាមី​ប្រញាប់ប្រញាល​ចូល​រោងការ​ទាំង​តក់ក្រហល់​បែប​នេះ​ ដោយសារ​តែ​ភាគី​ខាង​ស្រី​ត្រូវ​គេ​សង្ស័យ​ថា​ មាន​ផ្ទៃពោះ​មុន​រៀប​ការ​ ។​

​នៅ​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ឈិ​ន​ ចាន់​ធា​រី​ បាន​សម្រាល​បានកូន​ប្រុស​ភ្លោះ​ ផង​ដែរ​។​ ការ​ទម្លាយ​សារ​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា​ នាង​មាន​វិបត្តិ​ផ្លូវចិត្ត​ ដែល​មិន​អាច​និយាយ​បាន​ ទាក់​ទឹង​នឹង​រឿងរ៉ាវ​គ្រួសារ​ក្រោយ​រៀប​ការ​រួច​ ។​នាង​លើក​ឡើង​ថា​ «​ចង់​ប្រាប់​ថា​ ហត់​ខ្លាំង​ណាស់​ ហត់​ទាំង​ចិត្ត​ និង​កាយ​ ស៊ូ​ហត់​ តែ​កាយ​ តែ​កុំឱ្យ​ហត់​ចិត្ត​ ។​ បើ​នៅ​តែ​បែប​នេះ​តទៅ​ទៀត​ ប្រហែលជា​មិន​រស់​ទេ​ សង្ឃឹមថា​ ថ្ងៃ​ណាមួយ​ ខ្ញុំ​នឹង​បាន​ជួប​អ្នក​ដែល​យល់ចិត្ត​ខ្ញុំ​ពិតប្រាកដ​ នៅ​ក្នុង​ឆាកជីវិត​មួយ​នេះ​ ហត់​ណាស់​ទៅ​មុខ​លែង​រួច​ហើយ​»​ ។​ អ្វី​ដែល​នៅ​ពីក្រោយ​ការ​ត្អូញត្អែរ​ពី​ផល​លំបាក​ក្នុង​ជីវិត​ ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​ថា​ គឺ​គ្មាន​អ្នក​ណា​ធ្វើ​ឱ្យ​នាង​ពិបាកចិត្ត​ មិន​ក្រៅពី​ស្វាមី​របស់​នាង​ គឺ​លោក​សុវណ្ណ​ មក​រា​នោះ​ឡើយ​ ព្រោះតែ​ស្វាមី​ មិន​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ផ្តល់​ការ​មើលថែ​នាង​ និង​កូនៗ​ក្រោយ​រៀប​ការ​រួច​នោះ​ ។​

​ទោះបីជា​យ៉ាងណា​ គេ​នៅ​មិន​ទាន់​ស្វែងរក​ការ​បញ្ជាក់​ពី​គូ​ស្វាមីភរិយា​ ខាងលើ​នៅឡើយ​ទេ​។​ ប៉ុន្តែ​តាម​តារា​រួម​អាជីព​ បាន​បញ្ជាក់​ថា​ ស្វាមី​របស់​ឈិ​ន​ សុធា​រី​ ហាក់​មិន​បាន​នៅ​ជិតដិត​ដល់​ជាមួយ​ភរិយា​ និង​កូន​បាន​ច្រើន​ឡើយ​ ដែល​ស្វាមី​នាង​ តែង​ចេញ​ ទៅ​ធ្វើការ​ និង​ជួបជុំ​មិត្ត​ភ័​ក្កិ​នា​ពេល​រាត្រី​ជា​ញឹកញាប់​ ហើយ​ដៃគូ​របស់​អតីត​តារា​សម្តែង​រូប​នេះ​ គឺ​មាន​លោក​សា​ពូន​ មី​ដា​ដា​ និង​លោ​ករិន​ សា​វ៉េ​ត​ជាដើម​ ។​​ពាក្យ​មួយ​ឃ្លា​ ដែល​កាន់តែ​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ផង​ដែរ​ នោះ​ គឺ​សម្តី​របស់​ឈិ​ន​ សុធា​រី​ គឺ​ពាក្យ​មួយ​ឃ្លា​ដែល​នាង​បាន​សរសេរ​ថា​ «​សត្វ​ទីទុយ​..​អើយ​..​អាណិត​ខ្ញុំ​ផង​»​ ។​ប្រភព​បន្ត​ថា​ ការ​ដើរ​បាត់​ពី​ផ្ទះ​នេះ​ កើតឡើង​មុន​ពេល​រៀប​ការ​មក​ម្ល៉េះ​ ម្យ៉ាង​លោក​សុវណ្ណ​ មក​រា​ តែង​មានកម្ម​វិធី​ជា​ហូរហែ​ ជា​មន្ត្រី​ ក្រុម​មន្ត្រី​ និង​អ្នកជំនួញ​មួយ​ចំនួន​ ស្រប​ពេល​ដែល​លោក​ គឺជា​ជំនួយការ​របស់​ជំទាវ​ ស្រី​តូច​ ចំណាន​ផង​ដែរ​ ធ្វើ​ឲ្យ​លោក​ពិបាក​នឹង​រក​ពេលវេលា​ច្រើន​ ដើម្បី​នៅ​ជិត​ភរិយា​ និង​កូនៗ​ដែល​មាន​វ័យ​ទើប​ជាង​មួយ​ខែ​នោះ​ ៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -