ម្តាយអ្នកបើកទូកដរនិងប្រពន្ធកូនរួមទាំងអ្នកភូមិកំពង់ស្រែកយំរកយុត្តិធម៌គាត់យំរៀបរាប់ថា(កូនខ្ញុំខុសអីបានជាឃុំខ្លួនដក់ខ្នោះកូនខ្ញុំ)..តៃកុងឡានបានសារភាពហើយថាស្រវឹងជាន់ហ្គាថាប្រាំង ។ដោយ លោក​លឹម សុគ​ន្ថា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កណ្ដាល​កាលពី​វេលា​ម៉ោង​១០​និង​៥​នាទី​ព្រឹក​ ថ្ងៃ​ទី​៤​ ខែ​មេសា​ ឆ្នាំ​២០១៦ ​បាន​បញ្ជា​ឲ្យ​​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​ធ្វើ​ការ​ឃាត់​ខ្លួន​ អ្នកបើកបរ​ទូកដ​​ពាក់ព័ន្ធ​ការ​ធ្វេសប្រហែស​បណ្ដាល​ឲ្យ​រថយន្ត​ធ្លាក់​ទឹក​ស្លាប់​មនុស្ស​៧​នាក់​បន្ទាប់ពី​អ្នក​បើក​រថយន្ត​ត្រូវ​បាន​ឃាត់​ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៣​ ខែ​មីនា ​ឆ្នាំ​២០១៦។

លោក​វរសេនីយ៍ទោ​សេង សុជាតិ អធិការ​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា លោក​លឹម សុគ​ន្ថា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កណ្ដាល​បាន​បញ្ជា​ឲ្យ​ឃាត់ខ្លួន ឈ្មោះ​ស៊ិន រតនា ហៅ​ខុង ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​(​អ្នក​បើក​ទូកដ​ ​និង​ដាក់​កំណល់​រថយន្ត​)​ មាន​ទីលំនៅ​ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ​ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​០៤ ​ខែ​មេសា ​ឆ្នាំ​២០១៦​​ម៉ោង​១០​និង​០៥​នាទី​ព្រឹក​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី។

លោក​អធិការ​ស្រុក​ស្អាង​បញ្ជាក់​ថា ​កាលពី​យប់​ថ្ងៃ​ទី​៣​ ខែ​​មេសា ​ឆ្នាំ​២០១៦​ បន្ទាប់ពី​មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ រថយន្ត​ឆ្លង​ដ​បណ្ដាល​ឲ្យ​ធ្លាក់ទឹក​ស្លាប់​មនុស្ស​៧​នាក់​ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​បង្ក ដែល​បណ្ដាល​ឲ្យ​​​មនុស្ស​៧​នាក់​ស្លាប់។

ចំពោះ​ហេតុការណ៍​នោះ ​លោក​អធិការ បាន​បញ្ជាក់​ទៀត​​ថា នៅ​មុន​ពេល​កើតហេតុ ​មនុស្ស​១១​នាក់​(​ក្មេង​៦​នាក់​) រួម​នឹង​អ្នកបើកបរ ​បាន​​ធ្វើ​ដំណើរ​តាម​រថយន្ត​លុច​ស៊ី​ស​ RX300 ពណ៌ ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF-9169​ ចេញពី​សង្កត់​ថ្នូរ​នៅ​ផ្សារ​ព្រែក​តា​ជន ​ភូមិ​ខ្ពប​លើ ឃុំ​ខ្ពប​ ដោយ​អ្នក​បើកបរ​បាន​ផឹក​គ្រឿង ស្រវឹង​អស់​ពីរ​កំប៉ុង។ ពេល​បើក​ចុះ​ទូកដ​អុងប៉ាង ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល អ្នក​ដែល​នៅ​រស់​៣​នាក់​បាន​ចុះ​ពី​រថយន្ត។ បន្ទាប់មក​អ្នកបើកបរ​រថយន្ត​បាន​បើក​រថយន្ត​ចុះ​ទូក​ដ ដោយ​ជាន់​ហ្គែ​រ​ខ្លាំង​លើស​ល្បឿន ​ធ្វើ​ឲ្យ​រថយន្ត​​​ឡើងលើ​កំណល់​ធ្លាក់ទឹក​តែម្ដង ហើយ​អ្នក​បើកបរ​​ក៏​ចេញ​តាម​ទ្វារ​ ដោយសារ​កញ្ចក់​បើក​ស្រាប់។ ក្រៅពីនោះ​ថប់​ដង្ហើម​ឈ្លក់​ទឹក​ស្លាប់​ទាំង​អស់​៧​នាក់ (​ប្រុស​៥​នាក់ ស្រី​២​នាក់​) ក្នុង​នោះ​ក្មេង​៥​នាក់។

លោក​បន្ថែម​ថា ​អ្នកបើកបរ​រថយន្ត​មាន​ឈ្មោះ​សាក់ សារ៉ាក់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ ជាង​ឌីណាម៉ូ ម៉ូតូ មាន​ទីលំនៅ​ភូមិ​ព្រែកហូរ​ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ ចំណែក​អ្នក​រួម​ដំណើរ​១០​នាក់​ទៀត​មាន
១-​ឈ្មោះ​វឿ​ង ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ​(​ស្លាប់​) ។
២-​ឈ្មោះ​សឿន សុ​វណ្ណា​រី​ទ្ធ ភេទ​ប្រុស អាយុ​៧​ឆ្នាំ​(​ស្លាប់​)​។
៣-​ឈ្មោះ​គឿន សុ​វណ្ណា​រាជ ភេទ​ប្រុស អាយុ​៤​ឆ្នាំ​(​ស្លាប់​)​។
៤-​ឈ្មោះ​រ៉ា​ក់ ឆៃ​ណា​រ៉ា ភេទ​ប្រុស អាយុ​១២​ឆ្នាំ​(​ស្លាប់​)​។
៥-​ឈ្មោះ​វឿន គីម​ឡាង ភេទ​ស្រី អាយុ​១៣​ឆ្នាំ​(​ស្លាប់​)​។
៦-​ឈ្មោះ​ចាន់ថន រចនា ភ​ទ​ស្រី អាយុ​៨​ឆ្នាំ​(​ស្លាប់​)​។
៧-​ឈ្មោះ​ខន ឡេ​ន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ​(​ស្លាប់​)​។
៨-​ឈ្មោះ​ផ្លុំ ចាន់ថន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ (​នៅ​រស់​)​។
៩-​ឈ្មោះ​ខន ប្រាំង ភេទ​ស្រី អាយុ​២៨​ឆ្នាំ (​នៅ​រស់​)​។
១០-​ឈ្មោះ​វឿន គីម​ហុង ភេទ​ស្រី អាយុ​៣​ឆ្នាំ (​នៅ​រស់​)​។ អ្នក​ទាំង​១០​នាក់ រស់នៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល ជាមួយគ្នា។

បើ​តាម​អ្នក​បើក​ឡាន​ បាន​ប្រាប់​ថា គាត់​បាន​ហូប​ប៊ីយែរ​២ .៣ កំប៉ុង ពេល​ជួប​បងប្អូន​សែន​ឆេង​ម៉េង ហើយ​ក៏​វិល​ត្រឡប់​មក​លំនៅឋាន​វិញ​ តែ​ពេល​ធ្វើ​ដំណើរ​មកដល់​កំពង់​ចម្លង​ដ​​អុង​ប៉ាវ ​បាន​បើក​រថយន្ត​ចុះ​ទៅ​លើ​ដ​ ដោយ​អត់​ពាក់​ខ្សែក្រវាត់ និង​បិទ​កញ្ចក់​មុខ ស្រាប់តែ​ពេល​ទៅ​ដល់​លើ​ដ​ ត្រូវ​បាន​កម្មករ​ដ​​យក​កំណល់ ​មក​កល់​មុខ​កង់ឡាន តែ​ពេល​នោះ​គាត់​ច្រឡំ​ជាន់​​​ហ្វ្រាំង​ បែរ​ជា​ជាន់​ហ្គ្រែរ​ ក៏​ស្ទុះ​ទៅ​ចូល​ទឹក​ទន្លេ​តែ​ម្ដង។ តែ​ដោយសារ​គាត់​បាន​បើក​កញ្ចក់ និង​អត់​ពាក់​ខ្សែក្រវាត់​ទើប​រូប​គាត់ និង​បងស្រី​ម្នាក់​ទៀត​លូត​ចេញ​តាម​កញ្ចក់​រួចខ្លួន។ ចំណែក​ឯ​៧​នាក់​ទៀត​បាន​ហប់​នៅ​ក្នុង​រថយន្ត៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -