ភ្នំពេញ៖ ជនសង្ស័យប្រដាប់អាវុធ២នាក់ បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូស្គូពី ពីនារីវ័យក្មេង២នាក់បានសម្រេចរួចគេចខ្លួនបាត់ស្រមោល ខណះនារីទាំង២ជិះចេញពីខួបកំណើតមិត្តភក្រ្តនៅកោះពេជ្រ បំណងត្រឡប់ទៅផ្ទះវិញ ។ហេតុការណ៍ប្លន់ប្រដាប់អាវុធនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ឋនះ ភីធីធី ក្បែរខ្លោងទ្វាវត្តនាគវ័ន្ត តាមបណ្តោយផ្លូវសហព័ន្ឋរ៉ុស្សី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
បើតាមសម្តីរៀបរាប់ពីនារីរងគ្រោះទាំង២នាក់បានអោយដឹងថា នៅមុនពេលកើតហេតុរូបគេទាំង២នាក់បាននាំគ្នាទៅចូលរួមក្នងកម្មវិធីខួបកំណើតមិត្តភក្រ្តនៅកោះពេជ្រ ហើយនៅវេលាម៉ោងកើតហេតុបានចេញមកវិញបំណងត្រឡប់ទៅផ្ទះនៅម្តុំពោធិ៍ចិនតុង ដោយជិះម៉ូតូម៉ាកស្តុបពីពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1DQ-0279 តាមបណ្តោយផ្លូវសហព័ន្ឋរ៉ុស្សី ពេលមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ ZoomerX មិនចាំស្លាកលេខ ជិះមកក្បែរដោយបានដកកាំភ្លើងខ្លីចេញពីចង្កេះអាមេភ្ជង់គំរាមបាញ់សម្លាប់ ពេលឃើញដូច្នេះរូបគេទាំង២នាក់មានការភ័យតក់ស្លុតជាខ្លាំងក៌ ឈប់និងផ្តួលម៉ូតូចោលរត់យករួចខ្លួន ហើយក្រុមជនសង្ស័យបានលើកម៉ូតូយកទៅបាត់តែម្តង ។ក្រោយមកជនរងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ចដឹកទៅដាក់ពាក្យបណ្តឹងនៅបុស្តិ៍នគរបាលស្រះចកដើម្បីកំណត់មុខសញ្ញាជនសង្ស័យ ដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់៕
- Back to Home »
- ទៅចូលរួមខួបកំណើតមិត្តភក្តិនៅកោះពេជ្រ ត្រឡប់មកផ្ទះត្រូវក្រុមចោរភ្ជង់ប្លន់យកម៉ូតូបាត់