ភ្នំពេញ៖ លោក ប៊ុត សីហា ដែលជាប់ The Voice Cambodia រដូវកាលទី១ ក្លាយទៅជាកំពូលចម្រៀងរបស់ផលិតកម្មហង្សមាសក៏ពិតមែន ប៉ុន្តែលោកប្រើទូរសព្ទដៃបែរជាមិនមែនអ្នកនិយមប្រើ Iphone 6s នោះទេ។ ប៉ុន្តែលោកត្រឹមជាមនុស្សម្នាក់ដែលពេញនិយមប្រើគឺ អិនចុចពិល ទៅវិញ។

ទូរសព្ទមានគេតេមក តារាចម្រៀងរូបនេះបានលូកដៃចូលក្នុងហោប៉ៅខោទាញទូរសព្ទចេញមកទទួលដើម្បីនិយាយ ហើយអ្វីដែលមើលឃើញជាមួយតារារូបនេះ គឺប្រើទូរសព្ទម៉ាក់ Nokia ស៊េរីរបស់មនុស្សចាស់ៗចូលចិត្តប្រើដែលគេតែងតែហៅថា អិនចុចពិល ។ ទូរសព្ទដៃនេះ លើទីផ្សារអាចមានតម្លៃប្រហាក់ប្រហែលពី៣០ដុល្លារទៅ៥០ដុល្លារ តាមទៅស៊េរី។

លោក ប៊ុត សីហា ដែលជាកំពូលតារាចម្រៀងម្នាក់ បែរជាប្រើទូរសព្ទដៃស៊េរីធម្មតា ដែលធ្វើឱ្យមហាជនដែលបានឃើញលោក មានការភ្ញាក់ផ្ញើល និង ត្រូវបានសរសើរថា លោកជាមនុស្សដែលមិនលេងខ្លួនខ្លាំងទៅតាមសម័យ Smart Phone (ទូរសព្ទទំនើប)។

សូមបញ្ជាក់ថា តារាចម្រៀងរូបនេះត្រូវបានអ្នកគាំទ្រនិងមហាជន ឃើញក្នុងកម្មវិធីសម្ពោធរឿងមួយនាពេលកន្លងក្នុងផ្សារទំនើបអ៊ីអន ដែលលោកបានដកទូរសព្ទមកនិយាយ ដែលជាស៊េរី អិនចុចពិល មិនខ្លាចខ្មាសអ្នកគាំទ្រដែលសុទ្ធប្រើ Iphone ឬ មិត្តសិល្បៈដ៏ទៃទៀតដែល Iphone 6 ឬ 6s៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -