​រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ត្រូវបាន​ក្រុមចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ជិះ​ទៅ​បាត់ ក្រោយពី​នាង​ត្រឡប់​មកពី​ធ្វើការ​វិញ​មកដល់​មុខផ្ទះ កំពុង​គោះទ្វារ​ហៅ​បងស្រី​។ ករណីនេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​៣​និង​២០ ទៀបភ្លឺ ថ្ងៃទី​២៧ ខែ​កុ​ម្ភះ នៅមុខ​ផ្ទះ​លេខ​៧  ផ្លូវ​លេខ​២៦៥  សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក។​

​តាម​សម្តី​របស់​នារី រងគ្រោះ​ដែលជា​បុគ្គលិក​ហាង​ខារ៉ាអូខេ​មួយ​បាន​និយាយថា មុនពេល​កើតហេតុ នាង​បាន​ចេញពី​ធ្វើការ ដោយ​ជិះ​ម៉ូតូ​ម៉ាក Scoopy ស៊េរី​ឆ្នាំ​២០១៥ ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 1CA-4994 ។ លុះ​មកដល់​មុខផ្ទះ នាង​ក៏​អង្គុយ​រង់ចាំ​ឲ្យ​បងស្រី​បើកទ្វា​ផ្ទះ​ឲ្យ តែ​ភ្លាមនោះ ក៏​ស្រាប់​តែមាន​ជនសង្ស័យ​ពីរ​នាក់​មិនដឹង​ចេញពី​ណា ក៏​ដើរមក​ជិត ហើយ​យក​ដំបង​គំរាម​ឲ្យ​នាង​ប្រគល់​ម៉ូតូ​ឲ្យ​គេ​។ ដោយ​ឃើញ​ស្ថានភាព​បែបនេះ​ជនរងគ្រោះ ក៏​ព្រម​ប្រគល់​ម៉ូតូ​ឲ្យ​ទៅ​ក្រុមចោរ​នោះ​ជិះ​ចេញទៅ​បាត់​តែម្តង៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -