​    
  រាជធានី​ភ្នំពេញ : មនុស្ស​ម្នាក់ៗ​តែង​ប្រាថ្នា​ចង់បាន​នូវ​គ្រួសារ​មួយ​ប្រកបដោយ​សេចក្ដីសុខ និង​សុភមង្គល​។ ជីវិត​ក្រោយ​រៀប​អាពាហ៍ពិពាហ៍ តែងតែមាន​វិបត្ដិ​បន្ដិចបន្ដួច​ចៀស​មិន​ផុត​ឡើយ។ ក្នុងសង្គម​គ្រួសារ​មួយ ដើម្បី​ទទួលបាន​សុភមង្គល លុះត្រាតែ​ចេះ​ស្រឡាញ់​ចេះ​ទៅវិញទៅមក ចេះ​អត់ឱន​ឲ្យ​គ្នា ចេះ​យោគយល់​គ្នា រស់នៅ​ដោយ​ចុះសម្រុង​គ្នា ចេះ​ជួយ​ទុក្ខ​ធុរៈ​គ្នា​ពេល​មាន​មាន​អាសន្ន​ម្តងៗ ឬ​ពេល​ជួប​ទុក​លំបាក​ក្នុង​គ្រួសារ​។​

​បុរស​ជា​ប្តី​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងសង្គម​គ្រួសារ ជា​អ្នកគ្រប់គ្រង​គ្រួសារ មើល​ការខុសត្រូវ មើលថែ​ប្រពន្ធ​កូន ហើយ​ជាពិសេស​នោះ ជា​អ្នករក​ប្រា​ក់មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ សង្គម​គ្រួសារ​ឈានទៅរក​សុភមង្គល​ទៅបាន បុរស​ជា​ប្តី និង​ប្រពន្ធ​ត្រូវ​ចាប់ដៃគ្នា ត្រូវ​យល់ចិត្ត​គ្នា ហើយ​ជាពិសេស​ទៅទៀត​នោះ បុរស​ជា​ប្តី​ក្រោយពី​សម្រាក​ការងារ​ត្រូវ ជួយ​សម្រាល​ការងារ​របស់​ប្រពន្ធ​មួយចំនួន​ដែល​អាចធ្វើ​ទៅបាន​។​

​ប្តី​ល្អ ជា​បុគ្គល​មួយរូប​ចេះ​ស្រឡាញ់​គ្រួសារ ស្រឡាញ់​ប្រពន្ធ​កូន មិនមាន​ស្រី​ផ្សេង​ធ្វើបាប​ចិត្ត​ប្រពន្ធ​និង​កូន មិន​ជឿ​ពាក្យ​ចាក់​ចូ​ច ឈ្នានីស របស់​អ្នក​ដ៏​ទៃ​បណ្តាល​ក្រុមគ្រួសារ​ប្រេះឆា​។​

​ជាក់ស្តែង​កម្រង​រូបថត​ជាច្រើន​ត្រូវបាន​អ្នកលេង​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បង្ហោះ និង​ចែករំលែក​តៗ​គ្នា ដែល​បញ្ជាក់​ពី​ប្តី​ល្អ​ក្នុង ក្រុមគ្រួសារ ហើយ​ត្រូវបាន​សរសើ​មិន​ដាច់​ពី​មាត់ ថា​ពិតជា​ល្អ​ខ្លាំ​ណាស់ ប្តី​ល្អ ត្រូវ​ចេះ​ជួយ​ការងារ​ប្រពន្ធ​ពេល​ប្រពន្ធ​ឆ្លងទន្លេ ឬ​មានធុរៈ​អ្វីមួយ ហើយ​សុភមង្គល​គ្រួសារ​គឺ​កើតឡើង​ដោយ​ដោយសារ​អ្នក​ទាំងពីរ​។​

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -