ស្រី​តូច​រូបស្រស់​សោភា​សាច់​ស​រខ្ចី​ កញ្ញា នីឡា បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​នាង​នៅ​ជា​កុមារី​ រហូត​មក​ពេល​នេះ​នាង​ធំ​ពេញ​វ័យ​​ធ្វើ​ឲ្យសាធារណៈ​ជន​មាន​ការ​ភ្ញាក់ផ្អើល​ និង​រូប​សម្រស់​របស់​នាង​។


​កញ្ញា វ៉ាន់ នីឡា ត្រូវ​បាន​សាធារណៈជន​ស្គាល់​រូប​នាង​តាម​រយៈ​​ការ​ចូល​លេង​កំប្លែង​ជា​មួយ​ក្រុម​កំប្លែង​លោក​ពាក់​មី ដែល​មាន​លោក វិចទ័រ ​ដែល​ជា​លោក​ប៉ា​របស់​នាង​ជា​អ្នក​​ជួយជ្រំជ្រែង​ ​ជំរុញ​ និង​លើក​ទឹក​ចិត្ត​ដល់​រូប​នាង​គ្រប់​ពេល​ ទើប​ធ្វើ​ឲ្យ​រូប​នាង​មាន​ភាព​លេចធ្លោ​ដល់​សព្វ​ថ្ងៃ​នេះ​។

អ្វី​ដែល​ធ្វើ​ឲ្យ​សាធារណៈ​ជន​ប្លែក​ភ្នែក​នោះ​​គឺ​សម្រស់​ស្រី​តូច វ៉ាន់ នីឡា បាន​វិវត្ត​ខ្លួន​កាន់​តែ​ស្រស់​ស្អាត​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​នាង​ចេះ​តុប​តែ​ង​ខ្លួន​ប្រាណ​​កាន់​តែ​ធ្វើ​ឲ្យ​សម្រស់​របស់​នាង​ស្រស់​ស្អាត​ប្លែក​ថែម​មួយ​កម្រិត​ទៀត។ ធ្វើ​ឲ្យ​សាធារណៈ​ជន​បាន​សរសើរ​ថា “ស្រី​តូច​ នីឡា កាន់​តែ​ធំពេញ​វ័​យ​កាន់​តែ​ស្រស់​ស្អាត​”។

កន្លង​មក​ស្រី​ស្រស់​រា​ង​តូច​ច្រឡឹង​ កញ្ញា វ៉ាន់​ នី​ឡា បាន​ធ្វើ​ឲ្យ​លោក​ប៉ា​របស់​នា​ង​មាន​មោទនៈ​ភាព​ចំពោះ​នាង​រហូត​ដល់​ស្រក់​ទឹក​ភ្នែក​​ ដោយសារ​តែ​រូប​នាង​ជោគ​ជ័យ​ក្នុង​​​អាជីព​ជា​អ្នក​កំប្លែង​ស្រី​វ័យ​ក្មេង​៕




- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -