អាចារ្យចិនសែ៖ អ្នកកើតជូតនិងឆ្លូវត្រូវប្រយ័ត្នឲ្យខ្លាំងនៅថ្ងៃឆេងម៉េងដើមមេសានេះ
អប្បិយជំនឿ៖ កូនខ្មែរជាប់សែឡាយចិនដែលកើតឆ្នាំជូតនិងឆ្លូវ ត្រូវប្រយ័ត្នឲ្យបានខ្លាំងនៅថ្ងៃសែនឆេងម៉េង ជាពិសេសនៅថ្ងៃទី១-២-៣-៤ខែមេសា ឆ្នាំ២០១៦នេះ ព្រោះអ្នកកើតឆ្នាំទាំងពីរនេះឆុងពេលវេលាមួយចំនួនដែលមិនគួរចេញទៅសែនផ្នូរ។ នេះបើយោងតាមប្រសាសន៍លោកអាចារ្យចិនសែដែលល្បីឈ្មោះ ចាង ហ្វាងឡុង។
លោកអាចារ្យសែរូបនេះបានបញ្ជាក់ប្រាប់ ខេឃ្យូប ថា អ្នកដែលកើតឆ្នាំទាំងពីរនេះឆុងឬមិនអំណោយផលក្នុងការធ្វើដំណើរឡើយ នៅវេលាពេលព្រឹកម៉ោង ៦-៧ព្រឹក ល្ងាចម៉ោង ៧ដល់៩ យប់ និងម៉ោងថ្ងៃត្រង់ បើពុំនោះទេ អាចនឹងមានរឿងមិនសូវល្អកើតឡើង។ ចំពោះជនជាតិចិនតែម្តង គេច្រើនតែចេញពីផ្ទះនៅមុខពេលមេឃងងឹត ហើយយកល្អគួរតែត្រឡប់ក្រោយពេលសែនរួច អំឡុងពេលម៉ោង៣រសៀល។
លោកគ្រូអាចារ្យបន្ថែមថា សម្រាប់ឆ្នាំវកនេះ ដែលកើតឆ្នាំឆូត មានទេវតាខ្លា ស ចាំថែរក្សា ទោះបីទៅណាមកណា មានទេវតាមួយនេះចាំជួយជានិច្ច គ្រាន់តែមិនអ្នកចាំមួយនេះឆុងនឹងពេលវេលាខាងលើ ដូច្នេះនៅពេលទៅសែផ្នូរមិនគួរនៅដល់ពេលព្រលប់ឡើយ ព្រោះខ្លាចព្រលឹងខ្មោចណាមួយយាយី (ខ្មោចលង)៕
- Back to Home »
- អាចារ្យចិនសែ៖ អ្នកកើតជូតនិងឆ្លូវត្រូវប្រយ័ត្នឲ្យខ្លាំងនៅថ្ងៃឆេងម៉េងដើមមេសានេះ