ក្នុងឱកាសទៅក្រេបទឹកឃ្មុំនៅលើទឹកដីនែប្រទេសជប៉ុន គូស្វាមីថ្មីថ្មោង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា បានបង្ហាញភាពល្អូកល្អិន និង ស្នេហ៍ផ្អែមល្អែម ប្រកបដោយសុភមង្គលខ្លាំងមែនទែន ដោយអ្នកទាំងពីរបានរំលេចឱ្យឃើញតាមរយៈរូបថតដ៏ស្រស់ស្អាតជាច្រើនសន្លឹក លើបណ្តាញសង្គម ។
រហូតមកដល់ឥលូវ ដំណើរក្រេបទឹកចន្ទឃ្មុំរបស់តារាទាំងពីរដួងនេះមានរយៈពេលច្រើនថ្ងៃហើយដែរ ហើយអ្នកទាំងពីរក៏តែងតែបានបង្ហាញឱ្យឃើញពីសកម្មភាព និង ភាពសប្បាយរីករាយរបស់ពួកគេផងដែរក្នុងដំណើរកម្សាន្តដ៏មានន័យក្នុងជីវិតនេះ ដោយការថតផ្តិតរូបដ៏គួរឱ្យស្រឡាញ់ជាច្រើនសន្លឹកបង្ហោះលើបណ្តាញសង្គម ទាំងហ្វេសប៊ុក និង អ៊ីនស្តារក្រាម ។
នៅក្នុងរូបភាពទាំងនោះ គេឃើញមានលេចរូបភាពមួយចំនួនដែលមើលហើយធ្វើឱ្យប្រិយមិត្តមានអារម្មណ៍អៀន មុខក្រហម និង ស៊ីអារម្មណ៍ខ្លាំងណាស់ ដូចជារូបថតថើបបបូរមាត់គ្នា រូបឱបរឹតបង្កប់ដោយភាពកក់ក្តៅ រូបកាន់ដៃគ្នាដូចលលកញីឈ្មោល ជាដើម ដែលនេះបញ្ចាក់ឱ្យឃើញពីចំណងស្នេហ៍ដ៏ស្អិតល្មួត ប្រៀបបីដូចស្ករតាំម៉ែរបស់តារាសិល្បៈទាំងពីរដួងនេះ លើវិថីស្នេហ៍ដែលពោរពេញដោយសុភមង្គល ។
ចឹងទៅទស្សនារូបភាពដ៏សែនស៊ីអារម្មណ៍ ដែលធ្វើឱ្យប្រិយមិត្តអៀន និង មុខក្រហម ទាំងអស់គ្នា ៕
- Back to Home »
- លេចរូបភាពស៊ីអារម្មណ៍ ៥ ប៉ុស្តិ៍ របស់ គង់ ចាន់ស្រីមុំ ពេលទៅក្រេបទឹកឃ្មុំបាន ៤ ថ្ងៃ