dnt-news : ថ្មីៗនេះក្រុមបុរសៗទាំងចាស់ទាំងក្មេងបានរៀបជាជួរវែងអន្លាយដើម្បីបរិច្ចាគប្រាក់សម្រាប់មូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ដោយអ្នករៃអង្គាសនោះ សុទ្ធសឹងតែជាស្ត្រីវ័យក្មេងមានសម្រស់ស្រស់សោភា ហើយពួកនាងៗទាំងនោះ សុខចិត្តឱ្យប្រុសៗស្ទាបសុដន់ដ៏មូលក្បំទាំង២របស់ពួកនាងជាការដោះដូរនឹងការបរិច្ចាគនេះ ។
យុទ្ធនាការរៃអង្គាសរបស់ក្រុមស្ត្រីវ័យក្មេងនេះមានឈ្មោះថា “២៤ម៉ោងស្រើបស្រាលជួយពិភពលោក”។ យុទ្ធនាការនេះអ្នកដែលបានបរិច្ចាគប្រាក់ប្រមាណ១០ដុល្លារឡើងទៅនឹងបានស្ទាបសុដន់ក្រុមតារាវ័យក្មេងទាំងនេះហើយប្រាក់ទាំងនោះ នឹងយកទៅប្រគល់ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺអេដស៍ ។ ក្រុមស្ត្រីដែលមានគ្នាជាង១០នាក់បានរៀបជាជួរដើម្បីឱ្យអ្នកបរិច្ចាគជ្រើសរើសចង់ស្ទាបសុដន់ស្រីរូបណាក៏បាន ហើយស្ទាបបានតែម្នាក់គត់តែបើចង់ស្ទាបបន្តទៀត ត្រូវតែបរិច្ចាគបន្ថែម ។
យុទ្ធនាការដ៏ទាក់ទាញនេះក៏មានការចូលរួមពីក្រុមតារាល្បីៗដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅក្នុងប្រទេសជប៉ុន ហើយវាក៏បានទាក់ទាញបណ្តាក្រុមហ៊ុនពាណិជ្ជកម្មជាច្រើនចូលរួមឧបត្ថមផងដែរ ។
កម្មវិធីរៃអង្គាសប្រាក់ដ៏ចម្លែកបែបនេះគឺបានប្រាក់រហូតដល់ទៅរាប់សិបលានដុល្លារអាមេរិកឯណោះ ដើម្បីក្នុងការជួយដល់មូលនិធិប្រយុទ្ធប្រឆាំងជំងឺអេដស៍ ។ លក្ខខណ្ឌនៃការចូលរួមកម្មវិធីនេះក្រុមបុរសៗដែលចូលបរិច្ចាគត្រូវលាងដៃឱ្យស្អាតជាមុនសិនទើបឱ្យស្ទាបសុដន់ជាក្រោយ ៕ ឆៃរ៉ាត់