​​​​      ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក នឹង​មាន​ផ្កាយដុះកន្ទុយ​២​ហោះ​កាត់​ផែនដី ក្នុង​រយៈ​ចម្ងាយ​ជិត​បំផុត​មិន​ធ្លាប់​មាន ដែល​វា​ជា​ព្រឹត្តិការណ៍​កម្រ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​វា​នឹង​មាន​ពន្លឺ​ភ្លឺ​ខ្លាំង​ ដែល​អាច​ឲ្យ​គ្រប់​គ្នា​មើល​ដោយ​ភ្នែក​ទទេ​ឃើញ នេះ​បើ​យោង​តាម​សារព័ត៌មាន Los Angeles Times ។ផ្កាយដុះកន្ទុយ​ទាំង​២​នោះ​មាន​ផ្កាយ 252P/LINEAR មាន​ទំហំ​៧៥០​ហ្វីត ស្មើ​នឹង​ជិត​២៣០​ម៉ែត្រ ហោះ​កាត់​ចម្ងាយ​៣.៣​លាន​ម៉ៃល​ពី​ភព​ផែនដី នៅ​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​មីនា វេលា​ម៉ោង​៥:១៣​នាទី​ព្រឹក (ម៉ោង​នៅ​តំបន់​ប៉ាស៊ីហ្វិក) ត្រូវ​នឹង​ម៉ោង​៧:១៣​នាទី​យប់ (ម៉ោង​ស្រុក​ខ្មែរ) ។

ចំណែក​ផ្កាយ​មួយ​ទៀត​ឈ្មោះ​ថា P/2016 BA14 ដែល​វា​នឹង​ហោះ​កាត់​ផែន​ដី​ក្នុង​រយៈ​ចម្ងាយ​២.២​លាន​ម៉ៃល តែ​វា​មាន​ទំហំ​តូចជាង​ផ្កាយ 252P/LINEAR ទេ ដោយ​វា​នឹង​ហោះ​មក​កៀក​នឹង​ផែន​ដី​នៅ​ថ្ងៃ​ស្អែក ថ្ងៃ​អង្គារ ទី​២២ ខែ​មីនា​នេះ នៅ​វេលា​ម៉ោង​៧:៣០​នាទី​ព្រឹក (ម៉ោង​នៅ​តំបន់​ប៉ាស៊ីហ្វិក) ត្រូវ​នឹង​ម៉ោង​៩:៣០​នាទី​យប់ (ម៉ោង​ស្រុក​ខ្មែរ) ។ការ​ហោះ​មក​កៀក​នឹង​ផែនដី​នៃ​ផ្កាយដុះកន្ទុយ​ទាំង​២​នេះ គឺ​ជា​ការ​ហោះ​កៀក​បំផុត​រវាង​ចម្ងាយ​ផ្កាយដុះកន្ទុយ​និង​ផែនដី គិត​ចាប់​ពី​ឆ្នាំ​១៧៧០​មក នេះ​បើ​យោង​តាម​គេហទំព័រ Sky and Telescope ។ ផ្កាយដុះកន្ទុយ 252P/LINEAR នឹង​ហោះ​មក​កៀក​នឹង​ព្រះ​អាទិត្យ ដែល​ធ្វើ​ឲ្យ​វា​មាន​ពន្លឺ​ភ្លឺ​ខ្លាំង រហូត​ដល់​យើង​អាច​មើល​ដោយ​ផ្នែក​ទទេ​ក៏​ឃើញ​ដែរ ៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -