មីកូបា្លស្មា (Mycoplasma ) ជាមេរោគស្វ័យស៊ាំដ៏កម្រមួយដែលប៉ះពាល់ដល់សាច់ដុំ។ រោគសញ្ញារបស់វាមិនអាចមើលឃើញ ហើយវាបញ្ជូនតាមរយៈការរួមភេទ។ ដូច្នេះហើយ មនុស្សជាច្រើនមិនបានដឹងថា ខ្លួនឯងបានឆ្លងមេរោគ មីកូប្លាស្មា នេះឡើយ។
រោគសញ្ញាទូទៅនៃជំងឺនេះភាគច្រើនរួមមាន៖ ចេញឈាមតាមទ្វារមាស, ឈឺចាប់ក្នុងពងស្វាស, លំហូរទឹកចេញតាមអាអូនតូចខុសប្រក្រតី និងមានការឈឺចាប់ជុំវិញតំបន់ប្រដាប់ភេទ ជាពិសេសក្នុងពេលរួមភេទ។ មេរោគឆ្លងនេះមិនអាចព្យាបាលជាសះស្បើយបានឡើយ។
វេជ្ជបណ្ឌិតធ្វើការសន្មត់ថា ចំនួនមនុស្សប្រហែល ១% បានឆ្លងមេរោគបាក់តេរីនេះ។ ចំពោះស្ត្រីដែលឆ្លងមេរោគនេះបង្ហាញចេញនូវអាការៈ៖ ហូរឈាមចេញតាមទ្វារមាសខុសប្រក្រតី, គ្មានកូន, ឈឺចាប់នៅពេលរួមភេទ, និងកូនក្រៅស្បូន។ ម្យ៉ាងវិញទៀត ចំពោះបុរសដែលឆ្លងមេរោគនេះវិញ អាចជួបនឹងផលវិបាកស្រាលជាង។
មេរោគមីកូប្លាស្មា ជាជំងឺទូទៅឆ្លងតាមរយៈការរួមភេទ ប៉ុន្តែវាមិនងាយនឹងរកឃើញឡើយ។ វាបណ្តាលមកពីវីរុសតូចៗដែលមានលក្ខណៈជាបាក់តេរី ហើយកើតឡើងនៅក្នុងប្រដាប់ភេទ និងប្រព័ន្ធបង្កកំណើត។
មេរោគថ្មីឆ្លងតាមរយៈការរួមភេទកំពុងតែរាតត្បាត… មនុស្សរាប់រយនាក់បានឆ្លងមេរោគនេះរួចបាត់ទៅហើយ។
ជាធម្មតា មេរោគមីកូប្លាស្មានេះសម្តៅទៅលើក្រុមនៃបាក់តេរីដែលមានច្រើនជាង ៧០ប្រភេទខុសៗគ្នា ប៉ុន្តែពួកវាមួយចំនួនប៉ុណ្ណោះដែលមានវត្តមាននៅក្នុងខ្លួនមនុស្ស បណ្តាលឲ្យកើតជំងឹ និងឆ្លងមេរោគ។
យោងតាមការស្រាវជ្រាវដែលបានចេញផ្សាយនៅក្នុងឆ្នាំ ២០០៧បានបង្ហាញថា មេរោគនេះបណ្តាលមកពីបាក់តេរីមីកូប្លាស្មាផ្តុំគ្នាបង្កើតបានជាជំងឺប្រមេះ ហើយបច្ចុប្បន្ននេះ វាបានក្លាយជាជំងឺទី ៣ របស់យុវវ័យឆ្លងតាមរយៈការរួមភេទ។
ក្នុងចំណោមយុវវ័យដែលបានចូលរួមក្នុងការសិក្សាស្រាវជ្រាវពីបញ្ហាសុខភាពក្នុងប្រទេសសហរដ្ឋអាមេរិចបានបង្ហាញឲ្យឃើញថា មនុស្ស ០.៤% ឆ្លងជំងឺប្រមេះ និងមនុស្ស ១%ឆ្លងជំងឺមីកូប្លាស្មា។
ដូចគ្នាទៅនឹងលទ្ធផលដែលបានចេញផ្សាយនៅក្នុងរបាយការណ៏ចុងក្រោយរបស់ចក្រភពអង់គ្លេស។ លទ្ធផលបានបង្ហាញថា មិនមែនមានតែយុវវ័យប៉ុណ្ណោះទេដែលអាចជួបគ្រោះថ្នាក់នឹងជំងឹនេះ តែមនុស្សវ័យកណ្តាលក៏អាចឆ្លងមេរោគនេះបានដូចគ្នា។ តែទោះបីជាយ៉ាងណា ជំងឺនេះកម្រនឹងឆ្លងណាស់។
ទោះបីជាយ៉ាងណា អ្នកអាចការពារខ្លួនអ្នកពីជំងឺមីកូប្លាស្មានេះបានដោយអនុវត្តសុវត្ថិភាពពេលរួមភេទ។ ស្រោមអនាម័យធម្មតាៗអាចជួយការពារអ្នកប្រឆាំងនឹងការឆ្លងមេរោគ និងអាចប្រើក្នុងពេលរួមភេទដោយការសម្រុកចូលទ្វារមាស, រន្ធគូថ, និងប្រើមាត់៕