កាលពីម្សិលមិញ វីដេអូចម្រៀងដំបូងរបស់ ចិត្ត កញ្ចនា មានចំណងជើងថា “ស្នាមញញឹម” បានចេញជាផ្លូវការហើយ ហើយជាបទទោលចុងក្រោយគេបំផុតរបស់នាង ។កញ្ចនា ប្រាប់ថា ដោយសារជាការថតលើកដំបូង ធ្វើឱ្យនាងជួបការលំបាកជាច្រើន ព្រោះត្រូវចំណាយពេល និងថវិកាខ្លួនឯងផ្ទាល់។ ប៉ុន្តែអ្នកចម្រៀងខាងលើអះអាងថា ទាំងអស់នេះជាឆន្ទៈ និងជាអ្វីដែលនាងស្រលាញ់។”វីដេអូនេះដែរ គឺពួកយើងត្រូវជួបឧបសគ្គជាច្រើនក្នុងការរកកន្លែងថត និងរៀបចំ ដោយសារតែទាំងអ្នកថតនិងអ្នកសម្ដែង គឺមានគ្នាតែ៤ នាក់គត់ ហើយត្រូវចំណាយថវិកាផ្ទាល់ខ្លួនទាំងស្រុងទៀត”។ នេះជាការលើកឡើងពី កញ្ចនា ។ចង់ដឹងថាយ៉ាងណាតោះទស្សនាវីដេអូខាងក្រោម៖