កាលពីពេលថ្មីៗនេះ បេក្ខជន The Voice Cambodia រដូវកាលទី ២ ដែលល្បីមិនចាញ់តារាចម្រៀងអាជីពគឺស្រីស្អាត រ៉េត ស៊ូហ្សាណា បានធ្វើឲ្យកក្រើកបណ្ដាញសង្គមហ្វេសប៊ុកម្ដងទៀតហើយ បន្ទាប់ពីរូបថតមួយសន្លឹក ដែលបានបង្ហាញពីរូបនាង និងកំពូលតារា Beatbox របស់កូរ៉េ Shawn Lee ថតរូបជាមួយនឹងគ្នា ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ រូបថតមួយសន្លឹកនេះ ត្រូវបានបង្ហោះឡើងដោយកំពូលតារា ចម្រៀង Beatbox របស់កូរ៉េ Shawn Lee ផ្ទាល់តែម្ដង ដោយរូបគេផ្ទាល់ បានសរសេរជាភាសា អង់គ្លេសដោយបញ្ជាក់ថា រូបគេផ្ទាល់បានជួប និងទទួលការស្វាគមន៍ ក្នុងពេលដែលមកដល់កម្ពុជា ហើយ ។
បើតាមរូបភាពមួយសន្លឹកនេះ បានបង្ហាញពី ហ្សាណា ពិតជាសប្បាយចិត្តយ៉ាងខ្លាំង នៅពេលដែល បានថតជាមួយនឹង Shawn Lee ព្រោះសម្រាប់ ហ្សាណា តារាដែលស្ថិតនៅក្នុងដួងចិត្តរបស់នាង មិនមែនជាតារាក្នុងប្រទេសទាំងអស់ឡើយ តែជាតារាក្រៅស្រុក គឺតារាចម្រៀងប្រុសៗរបសកូរ៉េតែ ម្ដង ។ សូមបញ្ជាក់ផងដែរថា ការធ្វើដំណើរមកកម្ពុជារបស់ Shawn Lee គឺធ្វើឡើងតាមការអញ្ជើញ របស់កម្មវិធីស្រាបៀមួយនៅកម្ពុជា ៕