លោកឃឿន សុឡា ឬK01 ប្រធានក្រុមអង្គភាព សារព័ត៌មានកម្លាំងមនុស្សធម៌ បានបញ្ចេញប្រតិកម្មទៅនឹងលោកអធិការខណ្ឌសែនសុខ ម៉ក់ ហុង ដែលមិនអនុញ្ញាតឲ្យក្រុមការងារកម្លាំងមនុស្សធម៌ ចុះសម្រួលចរាចរណ៍ នៅលើទឹកដីខណ្ឌសែនសុខ។
តាមរយៈវីដេអូក្លីប ដែលបានបង្ហោះនៅថ្ងៃទី២៥ មីនា គឺលោកK01 បាននិយាយថា លោកអធិការខណ្ឌសែនសុខ បានព្រមានថា នឹងចាប់ខ្លួនរូបលោក ប្រសិននៅតែបន្ត សម្រួលចរាចរណ៍ នៅតាមគោលដៅមួយចំនួន ក្នុងទឹកដីខណ្ឌសែនសុខ។ លោកK01 បន្តថា លោកមិនអាចទទួលយកបានទេ ចំពោះសម្តីរបស់លោកអធិការខណ្ឌរូបនេះ។
យ៉ាងណាក៏ដោយ លោកម៉ក់ ហុង អធិការខណ្ឌសែនសុខ បានបញ្ជាក់ថា លោកមិនបាននិយាយអ្វីច្រើនទេ គ្រាន់តែនិយាយថា ការសម្រួលចរាចរណ៍ និងការពិន័យលើអ្នកបើកបរបញ្ច្រាសផ្លូវ ជាតួនាទីរបស់ មន្ត្រីប៉ូលីសចរាចរណ៍។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ បើទោះបី ក្នុងរាជធានីភ្នំពេញ មានផ្លូវខ្វាត់ខ្វែង រួមទាំងស្ពានអាកាសក៏ដោយ ក៏បញ្ហាកកស្ទះចរាចរណ៍ នៅតែកើតមាន។ ការកកស្ទះ អាចបណ្តាលមកពីផ្លូវតូចចង្អៀត ប៉ុន្តែក៏អាចមកពីការមិនគោរពច្បាប់ចរាចរណ៍ផងដែរ ដូចជាការបើកបរមិនគោរពភ្លើងស្តុប និងការជិះបញ្ច្រាសផ្លូវជាដើម។ ដូច្នេះមានតែការអធ្យាស្រ័យ និងការរគោរពច្បាប់ចរាចរណ៍ទេ ទើបអាចជួយកាត់បន្ថយការកកស្ទះបាន៕
ស្ដាប់សម្លេង
- Back to Home »
- លោកអធិការខណ្ឌសែនសុខប្រាប់ពីមូលហេតុដែលមិនឲ្យលោកK01 ចុះសម្រួលចរាចរណ៍