​សហរដ្ឋអាមេរិក : តារាចម្រៀង ម៉ា​យ​លី សាយ​រឺ​ស ត្រូវបាន​គេ​អះអាងថា គឺជា​តារា​ដែល​មិនសូវ​ខ្វល់​នឹង​ការការពារ​ខ្លួន​ពី​ក្រសែភ្នែក​អ្នកតាមដាន ឫ​អ្នកប្រមាញ់​រូបថត​លើ​រូបនាង​ណាស់​។ នេះ​បើ​យោងតាម​បណ្តាញ​គេហទំព័រ​កម្សាន្ត​របស់​ប្រទេស​អង់​គ្លេ​ង​មួយ​ឈ្មោះ ដាយ​លី​ម៉ែ​ល​។​

​កន្លងមក​នៅក្នុង​ចំណោម​តារា​នានា កញ្ញា ម៉ា​យ​លី សាយ​រឺ​ស គឺជា​តារា​មួយរូប ដែល​តែងតែ​ត្រូវបាន​អ្នកប្រមាញ់​រូបថត​តែ​ថត​យក​រូបភាព​ដែល​នាង​លេច​នេះ​លេច​នោះ ហើយ​ជួនកាល​កញ្ញា បង្ហោះ​ខ្លួនឯង​ថែម​ទៀតផង​ក៏មាន​។ កាលពីពេល​ថ្មីៗ​នេះ កញ្ញា ម៉ា​យ​លី សាយ​រឺ​ស បាន លេចចេញ​នូវ​រូបភាព​ចិត្តល្អ ដែល​អ្នកប្រមាញ់​រូបថត​បាន​ផ្តិត​យក​រួប​ភាព​នាង​ថែម​មួយចំនួន​ទៀតហើយ​។​

​រូបភាព​នោះ គឺ​ត្រូវបាន​អ្នកប្រមាញ់​រូប ថត​បាន​ផ្តិត​យក​រូបភាព កញ្ញា ម៉ា​យ​លី សាយ​រឺ​ស នៅក្នុង​ហាង​សម្លៀកបំពាក់​មួយ​នៅ​កណ្តាល​ក្រុង​ញូវយ៉ក​។ ប្រភពព័ត៌មាន​បាន​រាយ​ការណ៍​ថា កញ្ញា​ម៉ា​យ​លី សាយ​រឺ​ស ត្រូវបាន​គេ​ប្រទះឃើញ​ពាក់អាវ​មើលឃើញ​សុដន់​ច្បាស់ក្រឡែត​នៅ​កណ្តាល​ក្រុង​ញូវយ៉ក​។ រូបថត​បាន​បង្ហាញថា តារាចម្រៀង​អាម៉េរិក​នាង ម៉ា​យ​លី​សាយ​រឺ​ស បាន​ពាក់អាវ​ចាក់​អំបោះ​បញ្ចេញ​សុដន់​យ៉ាងច្បាស់​ក្រឡែត ដោយសារតែ​កញ្ញា មិន​ពាក់អាវ​ទ្រនាប់​។​

កន្លែង​ដែល​កញ្ញា ត្រូវគេ​ប្រមាញ់​នេះ គឺ នៅ​ហាង​លក់​សម្លៀក​ពាក់​មួយ​នៅ​ទីក្រុង​ញូវយ៉ក ខណៈដែល​នាង​បាន​ទិញ​និង​ល​ខោ​កាលពី​ថ្ងៃ​អង្គារ ទី​១ ខែមីនា​។ កញ្ញា ម៉ា​យ​លី សាយ​រឺ​ស នៅពេលនេះ​គឺជា​តារា​វ័យក្មេង ដែលមាន​អាយុ​ទើបតែ ២៣​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​ជាមួយនឹង​ការបង្ហាញ​និង​ភាព​ស៊ិ​ច​ស៊ី​របស់​នាង មាន​បុរស​ជាច្រើន​បាន​ចាប់អារម្មណ៍​ពី កញ្ញា​។ រូបភាព​បានបង្ហាញ កញ្ញា បាន​ចង​សក់​ក្របួច​ទៅលើ​ខណៈដែល​នាង​បាន​កំពុង​ឆ្លុះកញ្ចក់​មើល​ក្នុង​ហាង​នេះ​។​

កញ្ញា ម៉ា​យ​លី សាយ​រឺ​ស បាន​ចូលទៅក្នុង​ហាង​នេះ​ជាមួយនឹង​ម្តាយ​របស់​នាង​ហើយ​ពួកគេ​បានបង្ហាញ​អំពី​ដំណើរ​ទិញ ទំនិញ​ដោយ​គ្មាន​ខ្វល់​អ្វី​ទាំងអស់​នឹង​កែវ ភ្នែក​អ្នកដទៃ​៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -