ក្តៅៗល្បីពេញហ្វេសប៊ុក៖ កម្មវិធី The voice Cambodia ចេញសេចក្តីប្រកាសថ្កោលទោសចំពោះម្ចាស់ Account Facebook Ah Ko ហ៊ានធ្វើចឹង
យើងដឹងហើយថា កម្មវិធីThe Voice Cambodia ជាកម្មវិធីីប្រលងចម្រៀងមួយដ៏ល្បីក្នុងព្រះរាជាណាចក្រកម្ពុជាហើយ ថ្មីៗនេះយើងឃើញថាមានការបង្ហោះមួយដែលទាក់ទាញចំណាប់អារម្មណ៏ខ្លាំងមែនទែន ចំពោះអ្នកលេងតាមបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន។ក្នុងឥតន័យនោះផងដែរ គឺរៀបរាប់ដូចខាងក្រោម៖
ក្រុមការងាររបស់ The Voice Cambodia សូមថ្កោលទោសចំពោះម្ចាស់ Account Facebook Ah Ko ដែលបានយក Logo និងកម្មវិធី The Voice Cambodia ដែលជាកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក យកទៅកាត់ត និងកាឡៃបទចម្រៀង ដោយបញ្ចូលបទចម្រៀងផ្សេងធ្វើការ រិះគន់រាជរដ្ឋាភិបាល ។ នេះជាទង្វើលាបពណ៌ និងថោកទាបបំផុតដែលសង្គមស្អប់ខ្ពើម ។ ក្រុមការងារ The Voice Cambodia ក៏ដូចជាស្ថានីយទូរទស្សន៍រស្មីហង្សមាសHDTV សូមបដិសេធទាំងស្រុងចំពោះខ្លឹមសារបទចម្រៀងក្នុង Account Facebook ខាងលើ មិនមែនជាសំេឡងច្រៀងរបស់បេក្ខជនក្នុងកម្មវិធី The Voice Cambodia ទេ ហើយក៏សូមអាជ្ញាធរមេត្តាជួយស្រាវជាវ និងចាត់វិធានការចំពោះម្ចាស់ Account Facebook Ah Ko យកមកផ្តន្ទាទោសតាមច្បាប់ ។ សូមអរគុណ!
- Back to Home »
- ក្តៅៗល្បីពេញហ្វេសប៊ុក៖ កម្មវិធី The voice Cambodia ចេញសេចក្តីប្រកាសថ្កោលទោសចំពោះម្ចាស់ Account Facebook Ah Ko ហ៊ានធ្វើចឹង