ភ្នំពេញ៖ អតីតារាចម្រៀង និងជាពិធីការិនី អ្នកនាង ឈិន សុធារី ទើបនឹងសម្រាលបានកូនប្រុសភ្លោះដោយការវះកាត់ជាងមួយខែប៉ុណ្ណោះ។ ផ្ទុយពីភាពរីករាយដែលចូលមកជីវិតរបស់នាងនោះគឺការរៀបរាប់អំពីទុក្ខលំបាកក្នុងជីវិតរបស់នាងដើម្បីបន្ទូរភាពតានតឹងក្នុងទ្រូង។គេចាំបានថា ក្រោយរងរបួសផ្លូវចិត្តរឿងស្នេហារៀងៗខ្លួន អតីតតារាសម្តែងសុវណ្ណ មករា និងតារាចម្រៀងឈិន សុធារី បានសម្រេចចិត្តចូលរោងការកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ។ មានការលើកឡើងថា មូលហេតុដែលធ្វើឲ្យនាង និងស្វាមីប្រញាប់ប្រញាលចូលរោងការទាំងតក់ក្រហល់បែបនេះ ដោយសារតែភាគីខាងស្រីត្រូវគេសង្ស័យថា មានផ្ទៃពោះមុនរៀបការ ។
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ ឈិន ចាន់ធារី បានសម្រាលបានកូនប្រុសភ្លោះ ផងដែរ។ ការទម្លាយសារនេះ ត្រូវបានគេដឹងថា នាងមានវិបត្តិផ្លូវចិត្ត ដែលមិនអាចនិយាយបាន ទាក់ទឹងនឹងរឿងរ៉ាវគ្រួសារក្រោយរៀបការរួច ។នាងលើកឡើងថា «ចង់ប្រាប់ថា ហត់ខ្លាំងណាស់ ហត់ទាំងចិត្ត និងកាយ ស៊ូហត់ តែកាយ តែកុំឱ្យហត់ចិត្ត ។ បើនៅតែបែបនេះតទៅទៀត ប្រហែលជាមិនរស់ទេ សង្ឃឹមថា ថ្ងៃណាមួយ ខ្ញុំនឹងបានជួបអ្នកដែលយល់ចិត្តខ្ញុំពិតប្រាកដ នៅក្នុងឆាកជីវិតមួយនេះ ហត់ណាស់ទៅមុខលែងរួចហើយ» ។ អ្វីដែលនៅពីក្រោយការត្អូញត្អែរពីផលលំបាកក្នុងជីវិត ត្រូវបានគេដាក់ការសង្ស័យថា គឺគ្មានអ្នកណាធ្វើឱ្យនាងពិបាកចិត្ត មិនក្រៅពីស្វាមីរបស់នាង គឺលោកសុវណ្ណ មករានោះឡើយ ព្រោះតែស្វាមី មិនមានពេលគ្រប់គ្រាន់ក្នុងការផ្តល់ការមើលថែនាង និងកូនៗក្រោយរៀបការរួចនោះ ។
ទោះបីជាយ៉ាងណា គេនៅមិនទាន់ស្វែងរកការបញ្ជាក់ពីគូស្វាមីភរិយា ខាងលើនៅឡើយទេ។ ប៉ុន្តែតាមតារារួមអាជីព បានបញ្ជាក់ថា ស្វាមីរបស់ឈិន សុធារី ហាក់មិនបាននៅជិតដិតដល់ជាមួយភរិយា និងកូនបានច្រើនឡើយ ដែលស្វាមីនាង តែងចេញ ទៅធ្វើការ និងជួបជុំមិត្តភ័ក្កិនាពេលរាត្រីជាញឹកញាប់ ហើយដៃគូរបស់អតីតតារាសម្តែងរូបនេះ គឺមានលោកសាពូន មីដាដា និងលោករិន សាវ៉េតជាដើម ។ពាក្យមួយឃ្លា ដែលកាន់តែធ្វើឲ្យគេចាប់អារម្មណ៍ផងដែរ នោះ គឺសម្តីរបស់ឈិន សុធារី គឺពាក្យមួយឃ្លាដែលនាងបានសរសេរថា «សត្វទីទុយ..អើយ..អាណិតខ្ញុំផង» ។ប្រភពបន្តថា ការដើរបាត់ពីផ្ទះនេះ កើតឡើងមុនពេលរៀបការមកម្ល៉េះ ម្យ៉ាងលោកសុវណ្ណ មករា តែងមានកម្មវិធីជាហូរហែ ជាមន្ត្រី ក្រុមមន្ត្រី និងអ្នកជំនួញមួយចំនួន ស្របពេលដែលលោក គឺជាជំនួយការរបស់ជំទាវ ស្រីតូច ចំណានផងដែរ ធ្វើឲ្យលោកពិបាកនឹងរកពេលវេលាច្រើន ដើម្បីនៅជិតភរិយា និងកូនៗដែលមានវ័យទើបជាងមួយខែនោះ ៕
ម្តាយអ្នកបើកទូកដរនិងប្រពន្ធកូនរួមទាំងអ្នកភូមិកំពង់ស្រែកយំរកយុត្តិធម៌គាត់យំរៀបរាប់ថា(កូនខ្ញុំខុសអីបានជាឃុំខ្លួនដក់ខ្នោះកូនខ្ញុំ)..តៃកុងឡានបានសារភាពហើយថាស្រវឹងជាន់ហ្គាថាប្រាំង ។ដោយ លោកលឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាលកាលពីវេលាម៉ោង១០និង៥នាទីព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ បានបញ្ជាឲ្យសមត្ថកិច្ចនគរបាលស្រុកស្អាងធ្វើការឃាត់ខ្លួន អ្នកបើកបរទូកដពាក់ព័ន្ធការធ្វេសប្រហែសបណ្ដាលឲ្យរថយន្តធ្លាក់ទឹកស្លាប់មនុស្ស៧នាក់បន្ទាប់ពីអ្នកបើករថយន្តត្រូវបានឃាត់ខ្លួនកាលពីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦។
លោកវរសេនីយ៍ទោសេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា លោកលឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាលបានបញ្ជាឲ្យឃាត់ខ្លួន ឈ្មោះស៊ិន រតនា ហៅខុង ភេទប្រុស អាយុ២៤ឆ្នាំ(អ្នកបើកទូកដ និងដាក់កំណល់រថយន្ត) មានទីលំនៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ម៉ោង១០និង០៥នាទីព្រឹកដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
លោកអធិការស្រុកស្អាងបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីមានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ រថយន្តឆ្លងដបណ្ដាលឲ្យធ្លាក់ទឹកស្លាប់មនុស្ស៧នាក់ សមត្ថកិច្ចក៏បានឃាត់ខ្លួនអ្នកបើកបររថយន្តបង្ក ដែលបណ្ដាលឲ្យមនុស្ស៧នាក់ស្លាប់។
ចំពោះហេតុការណ៍នោះ លោកអធិការ បានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុ មនុស្ស១១នាក់(ក្មេង៦នាក់) រួមនឹងអ្នកបើកបរ បានធ្វើដំណើរតាមរថយន្តលុចស៊ីស RX300 ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ2AF-9169 ចេញពីសង្កត់ថ្នូរនៅផ្សារព្រែកតាជន ភូមិខ្ពបលើ ឃុំខ្ពប ដោយអ្នកបើកបរបានផឹកគ្រឿង ស្រវឹងអស់ពីរកំប៉ុង។ ពេលបើកចុះទូកដអុងប៉ាង ភូមិបារ៉ែនលើ ឃុំស្វាយប្រទាល អ្នកដែលនៅរស់៣នាក់បានចុះពីរថយន្ត។ បន្ទាប់មកអ្នកបើកបររថយន្តបានបើករថយន្តចុះទូកដ ដោយជាន់ហ្គែរខ្លាំងលើសល្បឿន ធ្វើឲ្យរថយន្តឡើងលើកំណល់ធ្លាក់ទឹកតែម្ដង ហើយអ្នកបើកបរក៏ចេញតាមទ្វារ ដោយសារកញ្ចក់បើកស្រាប់។ ក្រៅពីនោះថប់ដង្ហើមឈ្លក់ទឹកស្លាប់ទាំងអស់៧នាក់ (ប្រុស៥នាក់ ស្រី២នាក់) ក្នុងនោះក្មេង៥នាក់។
លោកបន្ថែមថា អ្នកបើកបររថយន្តមានឈ្មោះសាក់ សារ៉ាក់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ជាងឌីណាម៉ូ ម៉ូតូ មានទីលំនៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ចំណែកអ្នករួមដំណើរ១០នាក់ទៀតមាន
១-ឈ្មោះវឿង ភេទប្រុស អាយុ៣៥ ឆ្នាំ(ស្លាប់) ។
២-ឈ្មោះសឿន សុវណ្ណារីទ្ធ ភេទប្រុស អាយុ៧ឆ្នាំ(ស្លាប់)។
៣-ឈ្មោះគឿន សុវណ្ណារាជ ភេទប្រុស អាយុ៤ឆ្នាំ(ស្លាប់)។
៤-ឈ្មោះរ៉ាក់ ឆៃណារ៉ា ភេទប្រុស អាយុ១២ឆ្នាំ(ស្លាប់)។
៥-ឈ្មោះវឿន គីមឡាង ភេទស្រី អាយុ១៣ឆ្នាំ(ស្លាប់)។
៦-ឈ្មោះចាន់ថន រចនា ភទស្រី អាយុ៨ឆ្នាំ(ស្លាប់)។
៧-ឈ្មោះខន ឡេន ភេទស្រី អាយុ៣៥ឆ្នាំ(ស្លាប់)។
៨-ឈ្មោះផ្លុំ ចាន់ថន ភេទប្រុស អាយុ៣៦ឆ្នាំ (នៅរស់)។
៩-ឈ្មោះខន ប្រាំង ភេទស្រី អាយុ២៨ឆ្នាំ (នៅរស់)។
១០-ឈ្មោះវឿន គីមហុង ភេទស្រី អាយុ៣ឆ្នាំ (នៅរស់)។ អ្នកទាំង១០នាក់ រស់នៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ជាមួយគ្នា។
បើតាមអ្នកបើកឡាន បានប្រាប់ថា គាត់បានហូបប៊ីយែរ២ .៣ កំប៉ុង ពេលជួបបងប្អូនសែនឆេងម៉េង ហើយក៏វិលត្រឡប់មកលំនៅឋានវិញ តែពេលធ្វើដំណើរមកដល់កំពង់ចម្លងដអុងប៉ាវ បានបើករថយន្តចុះទៅលើដ ដោយអត់ពាក់ខ្សែក្រវាត់ និងបិទកញ្ចក់មុខ ស្រាប់តែពេលទៅដល់លើដ ត្រូវបានកម្មករដយកកំណល់ មកកល់មុខកង់ឡាន តែពេលនោះគាត់ច្រឡំជាន់ហ្វ្រាំង បែរជាជាន់ហ្គ្រែរ ក៏ស្ទុះទៅចូលទឹកទន្លេតែម្ដង។ តែដោយសារគាត់បានបើកកញ្ចក់ និងអត់ពាក់ខ្សែក្រវាត់ទើបរូបគាត់ និងបងស្រីម្នាក់ទៀតលូតចេញតាមកញ្ចក់រួចខ្លួន។ ចំណែកឯ៧នាក់ទៀតបានហប់នៅក្នុងរថយន្ត៕
តារាចម្រៀងល្បីឈ្មោះមួយឆាវៗប្រចាំផលិតកម្ម ថោន លោក ករុណា ពេជ្រ បានធ្វើការរិះគន់ចំៗទៅកាន់ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយដែលពន្យារពេលហោះហើររហូតដល់ទៅជិតបួនម៉ោង ខណៈដែលលោកឪពុករបស់លោកកំពុងមានជំងឺត្រូវការការធ្វើដំណើរទាន់ពេលវេលា ។
លោក ករុណា ពេជ្រ បានធ្វើការរិះគន់ចំៗទៅកាន់ជើងហោះហើរក្នុងស្រុកមួយតាមបណ្ដាញសង្គមឱ្យដឹងថា «លើកទីមួយហើយ ខ្ញុំមិនដែលជិះយន្តហោះក្នុងស្រុកសោះ …. ដោយសារអាណិតប៉ាខ្លាចគាត់ហត់ ពេលជិះឡានហត់ ហើយយូរ ម្យ៉ាងគាត់ឈឺទៀត ទើបសម្រេចចិត្តជិះយន្តហោះ ពីសៀមរាប-ភ្នំពេញ តាមជើងហោះហើរ កម្ពុជាអង្គរអ៊ែរ K6 120 ត្រូវហោះម៉ោង 9:20 pm បែរជាត្រូវពន្យារឡើងជិត 4 ម៉ោង ដល់ ម៉ោង 00:50 am បានហោះ ឥឡូវមើលសភាពប៉ាសម្រាកអាណិតគាត់ខ្លោចចិត្ត ឥឡូវក្រុមហ៊ុនគេ ថាមិនទាន់ទទួលបានដំណឹងថាហោះម៉ោងប៉ុន្មានឱ្យប្រាកដទៀត…ហ៊ឺ…. នេះហើយដែលជាហេតុអាចឱ្យបាត់បង់អតិថិជន ដោយខ្វះជំនឿទុកចិត្ត ….
រង់ចាំពន្យារពេល យូរជាងចាំដូរជើងយន្តហោះទៅ អាមេរិក បារាំង កាណាដា អូស្ត្រាលី ទៀត ឱ… ក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរអើយ បើពន្យារពេលយូរយ៉ាងនេះ ខូចឈ្មោះជើងហោះហើរដទៃទៀតអស់ហើយ ដែលគេខំហោះទៀងម៉ោង ទៀងពេលអស់ហើយ …សង្ឃឹមថាមតិរិះគន់រូបខ្ញុំ និង ប៉ារបស់ខ្ញុំនេះ នឹងមិនធ្វើឱ្យក្រុមហ៊ុនបងអន់ចិត្ត និង ខិតខំរិះរកបម្រើសេវាកម្មល្អជូនភ្ញៀវដែលគាំទ្រក្រុមហ៊ុនបន្តទៀត….មិនអាចធ្វើអ្វីបាន ក្រៅពីអង្គុយចាំ ព្រោះស្អែកព្រលឹមមានការងារដែលត្រូវធ្វើទៀត ហើយក៏មិនអាចដូរជើងហោះហើរបានទៀត…អរគុណ…» ។
ក្រោយពីធ្វើការរិះគន់ ក៏ដូចជាព្រួយបារម្ភចំពោះស្ថានភាពជំងឺឪពុករួចមក ក៏មានសាធារណជនជាច្រើន ចូលរួមសួរសុខទុក្ខក៏ដូចជាជូនពរដល់លោកឪពុកតារារូបនេះឱ្យឆាប់មានសុខភាព និង កម្លាំងពលំល្អប្រសើរ ដូចដើមវិញផងដែរ ៕
កំសាន្ដ៖ អីយ៉ា! នាយព្រែកនិងស្រីរត្ន័ លេងមួយឈុតនេះ លោកពូអ៊ិត សេដ្ឋាសើចបិទមាត់មិនជិតម៉ង។
សូមទស្សនាវីដេអូខាងក្រោម៖
ភ្នំពេញ៖ កូនប្រុសតូច របស់តារាសម្តែង និង ពិធីករ លោក ជា វណ្ណារិទ្ធ តែងតែទទួលបានការសរសើរមិនដាច់ពីមាត់ ពីអ្នកលេងបណ្តាញសង្គម ជាមួយនឹងមុខដ៏សែន Cute របស់រូបគេ។
កាលពីយប់មិញនេះដែរ នៅក្នុងទំព័រហ្វេសប៊ុក របស់លោក ជា វណ្ណារិទ្ធ បានបង្ហោះវីដេអូមួយ ដែលបង្ហាញពីមុខមាត់ដ៏គួរឲ្យស្រឡាញ់បំផុត ជាមួយនឹងកែវភ្នែកធំៗ របស់កូនប្រុសរបស់លោក។
វីដេអូប្រមាណ២នាទី របស់កូនតារាប្រុសរូបនេះ បានទាញចំណាប់អារម្មណ៍ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកយ៉ាងខ្លាំង ដែលទទួលបាន ការចុច Like ទៅដល់រាប់ម៉ឺន និងចុច Share រាប់ពាន់ដងឯណោះ៕
តោះទស្សនាវីដេអូកូនប្រុស លោក ជា វណ្ណារិទ្ធទាំងអស់គ្នា ថាគួរឲ្យស្រឡាញ់យ៉ាងណា៖
រាជធានីភ្នំពេញ៖ ក្មេងស្រីអភព្វម្នាក់ឈ្មោះ តីតី ដែលកើតជំងឺខួរក្បាលយ៉ាងធ្ងន់ធ្ងរ ហើយឪពុករបស់គេជាបុគ្គលិកវីតាល់ ត្រូវបានលោកឧកញ៉ា ឡាវ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន វីតាល់ ធានាចេញថ្លៃព្យាបាលបញ្ជូនទៅព្យាបាលបន្តទៀតនៅប្រទេសថៃ បន្ទាប់ពីការព្យាបាលនៅប្រទេសវៀតណាម មិនសូវផ្ដល់ផលវិជ្ជមាន។
យោងតាមទំព័រ Facebook របស់លោកឧកញ៉ា ឡាវ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន NVC Corporation ផលិតទឹកបរិសុទ្ធម៉ាក វីតាល់ បានថ្លែងឲ្យដឹងថា៖ គ្រួសារខ្ញុំបន្ទាប់ពីសួរសុខទុក្ខក្មួយ តីតី ផ្ទាល់នៅគេហដ្ឋានរបស់ប្អូន ប៊ុណ្ណារ៉ា នៅម្តុំទឹកថ្លាជាមួយបុគ្គលិកវីតាល់រួចមក គ្រួសារខ្ញុំក៏សម្រេចចិត្តភ្លាមៗ អោយបញ្ជូន តីតី ទៅព្យាបាល បន្តទៀតនៅប្រទេសថៃ បន្ទាប់ពីបានដឹងថា ការព្យាបាលនៅប្រទេសវៀតណាម មិនសូវផ្ដល់ផលវិជ្ជមានដល់ស្ថានភាពជំងឺរបស់ តីតី ព្រោះគ្រូពេទ្យអះអាងថា ជំងឺ តីតី បានពាក់ព័ន្ធខ្លាំងទៅនឹងប្រព័ន្ធខួរក្បាលដ៏សាំញ៉ាំពិបាកព្យាបាលឲ្យមានស្ថានភាពប្រសើរឡើង ហើយយើងនិងជួយទំនុកបម្រុងថ្លៃ ថ្លៃចំណាយចំពោះការព្យាបាល និងចាយវាយទាំងអស់។
ឧកញ៉ា ឡាវ វ៉ាន់ បន្តថា៖ គោលបំណងរួមគ្រួសារខ្ញុំ និងឪពុកគេគឺចង់ឃើញ តីតី ទទួលបានការព្យាបាលបានកាន់តែល្អ គ្រួសារខ្ញុំជាពិសេសឧត្ដមភរិយាខ្ញុំបានកំពុងជួយ ទំនុកបម្រុង រត់ឯកសារ ធ្វើលខិតឆ្លងដែនបន្ទាន់ សម្រាប់ប្អូន គុជ ប៊ុណ្ណារ៉ា និងក្រុមគ្រួសារ ដើម្បីឲ្យពួកគាត់អាចយក តីតី ទៅមន្ទីរពេទ្យល្បីផ្នែកខួរក្បាលមួយទៀត នៅប្រទេសថៃ ពួកយើងសង្ឃឹមថាការបន្តការព្យាបាលនឹង ប្រព្រឹត្តទៅក្នុងពេលឆាប់ៗ។សូមរម្លឹកថា កាលពីពេលកន្លងមក លោកឧកញ៉ា ឌួង ឆាយ ក៏ធ្លាប់បានប្រកាសស្វែងរកអត្តសញ្ញាណឪពុករបស់កុមារីរងគ្រោះនេះផងដែរ ដែលបានអះអាងថា ក្មេងស្រីរូបនោះមានកើតជំងឺរលាកខួរក្បាលកម្រិតធ្ងន់ ដោយពិការទាំងដៃជើង និងបានបាត់បង់សតិទៀតផង៕
ភ្នំពេញ៖ កម្មករលាងរថយន្តមួយកន្លែងឈ្មោះ “ស្អាតពេញចិត្ត” បានបើករថយន្តភ្ញៀវចេញពីលាង ហើយជាន់ហ្គែរច្រលំស្មានតែហ្វ្រាំង ក៏បានជ្រុលជនរងគ្រោះ៣នាក់ ដែលកំពុងតែជិះម៉ូតូសេ១២៥ ស្លាកលេខ 1CZ-6633 បណ្តាលអោយ ប្តី និងកូនរបួសធ្ងន់ ចំណែកឯស្ត្រីជាប្រពន្ធបាក់ជើង។ ហេតុការណ៍នេះកើតឡើននៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ កម្មករលាងរថយន្តនោះមានឈ្មោះ ភិន ស្រស់ អាយុ២២ឆ្នាំ មានទីលំនោស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ប្រភពពត៌មានបានអោយដឹងថា ស្ត្រីរងគ្រោះជាមន្ត្រីនគរបាលចរាចរណ៍រាជធានីភ្នំពេញ។